អ៊ុយក្រែន ជាប្រទេសផលិតប្រេងផ្កាឈូករ័ត្នធំជាងគេលើលោក ខណៈទីផ្សារនាំចេញ៧៥%គាំងស្ដូកព្រោះសង្រ្គាម
Cheng LykaAPRIL 18 2022732 views

ផ្កាឈូករ័ត្នគឺជាផលិតផលសំខាន់មួយរបស់ពិភពលោក ព្រោះតែសមត្ថភាពដ៏អស្ចារ្យរបស់ផលិតផលនេះអាចជួយការពារជំងឺក្នុងសារពាង្គកាយមនុស្សស្ទើរគ្រប់ច្រក។ ហើយប្រទេសផលិតធំបំផុតលើពិភពលោកគឺប្រទេសអ៊ុយក្រែនដែលកំពុងតែគ្រាំគ្រាច្រកផ្លូវទីផ្សារយ៉ាងខ្លាំងដោយវិបត្តិសង្រ្គាមពីសំណាក់ប្រទេសរុស្ស៊ី។

លើសពីនេះ ផ្កាឈូករ័ត្នមិនត្រឹមតែមានសម្រស់ស្រសស្អាតគួរជាទីគយគន់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចត្រូវបានគេយកទៅកែច្នៃជាផលិតផ្សេងៗ ដូចជា ធ្វើជាផលិតផលការពារស្បែក ការពារសក់ជ្រុះនិងឱ្យមានសំណើម និងអាចធ្វើជាឱសថទិព្វការពារជំងឺមហារីកគ្រាប់ឈាមផងដែរ។ ប្រទេសអ៊ុយក្រែនត្រូវបានគេដឹងថាជាប្រទេសដែលផលិតធំទីមួយលើលោកនិង ៦០%នៃផលិតផលនេះនៅជុំវិញពិភពលោក ត្រូវបានផ្គត់ផ្គង់ដោយប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AGWEEK បានចេញផ្សាយកាលពីថ្ងៃម្សិមមិញ បានឱ្យដឹងថា ៧៥%នៃផលិតផលនេះត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយច្រកទ្វារនាំចេញសំខាន់ៗរបស់ខ្លួនគឺសមុទ្រខ្មៅ ត្រូវគ្រប់គ្រងកាន់កាប់ដោយរុស្ស៊ី។ ហេតុនេះ ចង្វាក់ផ្គត់ផ្គង់ទៅទីផ្សារសំខាន់ៗដូចជា ប្រទេសចិន កាណាដា ម៉ិចសិខកូ ជប៉ុន អាម៉េរិក និងរុស្ស៊ីផ្ទាល់ដែលត្រូវបានរំខាន ខណៈជម្លោះរុស្ស៊ី-អ៊ុយក្រែនស្ថិតក្នុងភាពតានតឹងកាន់តែខ្លាំងឡើង។

គួររំលឹកថា ប្រេងផ្កាឈូករ័ត្ន ត្រូវលក់ក្នុងតម្លៃ១០$/លីត្រ(អាចថ្លៃជាងនេះ) ហើយវាបាននូវផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយសម្រក់ខ្លាញ់ក្បាលពោះ ជួយការពារស្បែកឱ្យមានសំណើម មានវីតាមិនAខ្ពស់ និងជួយការពារជំងឺមហារីកគ្រាប់ឈាមបានយ៉ាងអស្ចារ្យទៀតផង។

ហេតុនេះ វាជាឱកាសទីផ្សារធំសម្បើមណាស់សម្រាប់កម្ពុជា ចំពោះអ្នកមានដី១ហិកតា ចាយដើមទុន៧០ដុល្លារទិញគ្រាប់ពូជផ្កាឈូករ័ត្ន២គីឡូក្រាម អាចដាំបានរហូតដល់៤០,០០០ដើម/ហិកតា។ ហើយអាចលក់គ្រាប់ផ្កាឈូករ័ត្នក្នុងតម្លៃ៣០ដុល្លារក្នុងមួយគីឡូក្រាមនិងអាចនាំចេញទៅចិននិងជប៉ុនបានទៀតផង៕

អត្ថបទដោយ៖ ចេង លីកា​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia